អាជ្ញាធរ​សង្កាត់​ផ្សារកណ្តាល​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ​និង​សង្គ្រោះ​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​ស្ថិតក្នុង​ស្ថានភាព​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ ដែល​បង្កឡើង​ដោយ​ជំងឺ​រាលដាល កូវី​ដ​-១៩ (COVID-19) និង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​ជា​សមាជិក​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២០ លោក ស្រិល អុិន ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្តាល រួម​នឹង​ក្រុមការងារ​សង្កាត់ ក្រុមការងារ​ភូមិ និង​កម្លាំង​ប្រជា​ការពារ​ភូមិ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង បាន​បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ COVID-19 …

អាជ្ញាធរ​សង្កាត់​ផ្សារកណ្តាល​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ​និង​សង្គ្រោះ​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ Read More

អ្នក​ម្តាយបង្កើត​លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​បរិច្ចាគ​អង្ករ​ចំនួន​២​តោន​ជូន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​ជំងឺ​កូវី​ដ​-១៩ (COVID-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​មិន​ទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះ ស្របពេល​ដែល​រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជា​សកល​នៃ​វីរុស COVID-19 និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​ការងារ​មនុស្សធម៌​ក្រុង ឧបាសិកា តាន់ អ៊ូ​សឿ​ម ត្រូវជា​ម្តាយ​បង្កើត​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​កូនចៅ​ទាំងអស់ និង​លោក វ៉ាន់ ប៊ុន​ធី អនុប្រធាន​អង្គភាព​លទ្ធកម្ម​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ក្រុមគ្រួសារ​បាន​សម្តែង​នូវ​សមានចិត្ត​តាមរយៈ​ការស្ម័គ្រចិត្ត​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ខ្លួន​ជា​អង្ករខ្សាយ​ចំនួន ២,០០០​គីឡូក្រាម (២​តោន​) ជូន​ទៅ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត រក្សាទុក​ចាត់ចែង​តាម​ការ​គួរ​។​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត …

អ្នក​ម្តាយបង្កើត​លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​បរិច្ចាគ​អង្ករ​ចំនួន​២​តោន​ជូន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ Read More

សម្តេច​តេជោ ហ៊ុន សែន បរិច្ចាគ​ប្រាក់បៀវត្ស​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​ចំនួន​៧​ខែ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩

ស្ថិតក្នុង​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​ជំងឺ​កូវី​ដ​-១៩ (COVID-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​មិន​ទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បរិច្ចាគ​ប្រាក់បៀវត្ស​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​ចំនួន​ស្មើនឹង ៧​ខែ ដោយ​រាប់​ចាប់តាំងពី​ខែ​មីនា រហូតដល់​ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​បញ្ចូល​ទៅក្នុង​គណនី​របស់​គណៈ​កម្មាធិការជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) តាម​ការ​គួរ ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូវី​ដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ​

សម្តេច​តេជោ ហ៊ុន សែន បរិច្ចាគ​ប្រាក់បៀវត្ស​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​ចំនួន​៧​ខែ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ Read More

ដំណឹង​រីករាយ​!! លោក តាន់ គឹម​រិទ្ធ និង​ក្រុមគ្រួសារ​ជា​ម្ចាស់​អាជីវកម្ម​ជួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​នៅ​អាង​អម្រឹត​អូរ​ខៃ​ដន​សម្រេច​មិន​គិតថ្លៃ​ជួល​រយៈពេល ០២​ខែ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​លោក តាន់ គឹម​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​ក្រុមគ្រួសារ​ជា​ម្ចាស់​អាជីវកម្ម​ជួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​នៅ​អាង​អម្រឹត​អូរ​ខៃ​ដន សម្រេច​មិន​គិតថ្លៃ​ជួល​រយៈពេល ២​ខែ​ដល់​អាជីវករ​ទាំងអស់​ដែល​បាន​ជួល​ប្រកប​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​នេះ​។​ ​ស្ថិតក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ជា​សកល​នៃ​វីរុស​កូវី​ដ​-១៩ (COVID-19) ទាំងអស់គ្នា និង​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លោក តាន់ គឹម​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​ក្រុមគ្រួសារ​បាន​ឯកភាព​គ្នា​សម្រេច​ថា មិន​គិត​ថ្លៃ​ឈ្នួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អាង​អម្រឹត​អូរ​ខៃ​ដន រយៈពេល ២​ខែ គឺ​ខែ​មីនា និង​ខែមេសា ឆ្នាំ​២០២០​។ ដែល​វិធានការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​លោក លោកស្រី ជា​ម្ចាស់​អាជីវកម្ម​លក់​ម្ហូបអាហារ …

ដំណឹង​រីករាយ​!! លោក តាន់ គឹម​រិទ្ធ និង​ក្រុមគ្រួសារ​ជា​ម្ចាស់​អាជីវកម្ម​ជួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​នៅ​អាង​អម្រឹត​អូរ​ខៃ​ដន​សម្រេច​មិន​គិតថ្លៃ​ជួល​រយៈពេល ០២​ខែ​ Read More

លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ​ចំនួន ១២៦​នាក់​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​រសៀល ថ្ងៃ​អង្គារ ៨​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​រៀបចំ​ពិធី​ប្រគល់​អំណោយ​ជា​គ្រឿងឧបភោគ​និង​បរិភោគ រួម​នឹង​ថវិកា​មួយចំនួន ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ អនុប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ជូន​ដល់​មន្ត្រីនគរបាល​អន្តោ​ប្រវេ​សន៍ នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត សរុប​ចំនួន ១២៦​នាក់​។​ ​អំណោយ​ដែល​បាន​បែងចែក​ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំង …

លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ​ចំនួន ១២៦​នាក់​ Read More

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ពិនិត្យ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​

រាជធានី​ភ្នំពេញ​-​ដោយ​: សហការី​ ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​ទៅ​លើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​។ ​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី ចំណាយ​ពេល​ប្រមាណ ០៣​ម៉ោង សម្តេច​តេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍​ទៅកាន់​គណៈ​អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យ​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន ក្នុងខណៈ​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក ទាំងមូល កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ មាន​លក្ខណៈ​ជា​សកល​នោះ​។ ​សម្តេច​តេជោ ហ៊ុន សែន …

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ពិនិត្យ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​ Read More

ក្រសួង​សុខាភិបាល​កម្ពុ​ជា​ហាម​មិនឱ្យ​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ធ្វើការ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ (COVID-19) និង​ធ្វើតេស្ត​រក​មេរោគ COVID-19 ជាដាច់ខាត​

​រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​ ​យោង​លិខិត​របស់​ក្រសួង​សុខាភិបាល លេខ ០៣៤ អ​បស​.​ម​ព ចុះ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ បាន​ជម្រាប​មក​លោក លោកស្រី ជា​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់ ដោយ​ក្រសួង​មិន​អនុញ្ញាត​ឱ្យ​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ធ្វើការ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ (COVID-19) និង​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩​។​ ​ក្នុង​លិខិត​ដដែល បានបញ្ជាក់​ថា ក្រសួង​សុខាភិបាល​សូម​ជម្រាបជូន​លោក លោកស្រី ដែល​ជា​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ដើម្បី​បង្ការ​ការឆ្លង និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ …

ក្រសួង​សុខាភិបាល​កម្ពុ​ជា​ហាម​មិនឱ្យ​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ធ្វើការ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ (COVID-19) និង​ធ្វើតេស្ត​រក​មេរោគ COVID-19 ជាដាច់ខាត​ Read More

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ ០០៧ សហវ ចុះ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ បាន​បញ្ជាក់​ឱ្យដឹងថា អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ …

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​ Read More

ឯកឧត្តម គឹ​ង វណ្ណៈ អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ (COVID-19) ក្នុងភូមិ​ដុង​អារញ្ញ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០​នេះ ឯកឧត្តម គឹ​ង វណ្ណៈ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ រួម​នឹង​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​វិល​ត្រលប់​មក​ពី​បរទេស ចំនួន ៤០​ខ្នង​ផ្ទះ រស់នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​ក្នុងឱកាស​នោះ ឯកឧត្តម គឹ​ង វណ្ណៈ បាន​ត្រួតពិនិត្យ​កំដៅ​ក្នុង​ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​វិល​ត្រលប់​មក​ពី​បរទេស …

ឯកឧត្តម គឹ​ង វណ្ណៈ អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ (COVID-19) ក្នុងភូមិ​ដុង​អារញ្ញ​ Read More

លោក រ៉េត រ៉​ន ប្រធានការិយាល័យ​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ​សាលាក្រុង​ប៉ោយប៉ែត បាន​នាំយក​ថវិកា​មួយចំនួន​ប្រគល់ជូន​ស្ត្រី​ម្នាក់​ដែល​បាន​រងរបួស​ធ្ងន់​ដោយ​ឧបទ្ទវហេតុ​ផ្ទុះ​ក្បាល​ធុង​ហ្គាស​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោយ​ទទួលបាន​ដំណឹង​ភ្លាម​ពី​ករណី​ផ្ទុះ​ក្បាល​ធុង​ហ្គាស លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ចាត់តាំង​ឱ្យ​លោក រ៉េត រ៉​ន ប្រធានការិយាល័យ​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ​សាលាក្រុង​ប៉ោយប៉ែត ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​ចំនួន ១,៣០០,០០០ (​មួយ​លាន​បី​សែន​) រៀល ប្រគល់ជូន​ស្ត្រី​រងគ្រោះ​ឈ្មោះ សឿ​ម …

លោក រ៉េត រ៉​ន ប្រធានការិយាល័យ​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ​សាលាក្រុង​ប៉ោយប៉ែត បាន​នាំយក​ថវិកា​មួយចំនួន​ប្រគល់ជូន​ស្ត្រី​ម្នាក់​ដែល​បាន​រងរបួស​ធ្ងន់​ដោយ​ឧបទ្ទវហេតុ​ផ្ទុះ​ក្បាល​ធុង​ហ្គាស​ Read More