
មន្ទីរពេទ្យខេត្តតាកែវព្យាបាលជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនពលរដ្ឋ៦ខេត្ត
ខេត្តតាកែវ-ដោយៈសុភ័ក្ត្រ យោងតាមគេហទំព័រវិទ្យុអាស៊ីសេរី បានអោយដឹងថា ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ នៅថ្ងៃទី១ កុម្ភៈ អំពាវនាវឲ្យមនុស្សមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ រស់នៅក្នុងខេត្តចំនួន៦ មកទទួលសេវាវះកាត់បាយភ្នែក ឬភ្នែកឡើងបាយដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ដោយមន្ទីរពេទ្យថែមទាំងចេញថ្លៃធ្វើដំណើរ និងថ្លៃបាយទឹកក្នុងពេលស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យទៀតផង។ លោកគ្រូពេទ្យ តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ បញ្ជាក់ថា អ្នកជំងឺបាយភ្នែករស់នៅខេត្តទាំង៦ ដែលអាចអញ្ជើញមកទទួលសេវាព្យាបាលវះកាត់ដោយឥតគិតថ្លៃនោះ គឺអ្នករស់នៅខេត្តកែប កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និងខេត្តកំពង់ធំ។ លោកឲ្យដឹងថា អ្នកជំងឺត្រូវយកឯកសារបញ្ជាក់អំពីអាយុ និងលំនៅឋានជាប់មកជាមួយ …
មន្ទីរពេទ្យខេត្តតាកែវព្យាបាលជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនពលរដ្ឋ៦ខេត្ត Read More