​ឯកឧត្តម ឡាយ គឹម​លី សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រុង​ប៉ោយប៉ែ​ត​ឱ្យ​បន្ត​យកចិត្តទុកដាក់​ណែនាំ តាមដាន​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​

​ក្រុង​ប៉ោយប៉ែត​-​ដោយៈ លាង សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​សាលាក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ …

​ឯកឧត្តម ឡាយ គឹម​លី សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រុង​ប៉ោយប៉ែ​ត​ឱ្យ​បន្ត​យកចិត្តទុកដាក់​ណែនាំ តាមដាន​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ Read More

ពិធី​ចែក​អំណោយ​មនុស្សធម៌​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ចំនួន ១៣៧​គ្រួសារ​ក្នុង​សង្កាត់​ប៉ោយប៉ែត ដំណាក់កាល​ទី​២

ក្រុង​ប៉ោយប៉ែត​-​ដោយៈ លាង សុភ័ក្ត្រ​ ​ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ការគិតគូរ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់ ឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០​នេះ លោក គាត …

ពិធី​ចែក​អំណោយ​មនុស្សធម៌​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ចំនួន ១៣៧​គ្រួសារ​ក្នុង​សង្កាត់​ប៉ោយប៉ែត ដំណាក់កាល​ទី​២ Read More

ពិធី​ចែក​អំណោយ​មនុស្សធម៌​សង្គ្រោះ​ប្រជាពលរដ្ឋ ២០២​គ្រួសារ​ក្នុង​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល​

ក្រុង​ប៉ោយប៉ែត​-​ដោយៈ លាង សុភ័ក្ត្រ​ ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​មានប្រសាសន៍ថា “​ដាច់ខាត មិន ទុកចោល បងប្អូន ប្រជាពលរដ្ឋ ណា ម្នាក់ ដាច់ ពោះ ស្លាប់ ដោយសារ អត់ អាហារ នោះ ឡើយ​”​។ លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ចំនួន ២០២​គ្រួសារ​ក្នុង​ភូមិ​អូរឫស្សី ក្រោម​ការដឹកនាំ​រៀបចំ​យ៉ាង​យកចិត្ត​បំផុត​ពី​សំណាក់​លោក សាំង …

ពិធី​ចែក​អំណោយ​មនុស្សធម៌​សង្គ្រោះ​ប្រជាពលរដ្ឋ ២០២​គ្រួសារ​ក្នុង​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល​ Read More

ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) ឧបត្ថម្ភ​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​មួយចំនួន​ជូន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ ​នៅ ព្រឹក ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ នេះ រដ្ឋបាល ក្រុង ប៉ោយ ប៉ែត បាន ទទួល អំណោយ​មនុស្សធម៌​ជា​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​មួយចំនួន​ពី​លោក ឈាន សុខា អគ្គនាយក​ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) ប្រគល់ ជូន ទៅ …

ក្រុមហ៊ុន សុខា រ៉េ​ស៊ី​ដិន (SOKHA Residences) ឧបត្ថម្ភ​ថវិកា និង​គ្រឿងឧបភោគ​និង​បរិភោគ​មួយចំនួន​ជូន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ Read More

លោក គង់ សុខ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​ក្រុមគ្រួសារ​បាន​បរិច្ចាគ​អង្ករខ្សាយ​ចំនួន ៥០០​គីឡូក្រាម​ជូន​អាជ្ញាធរ​សង្កាត់​និមិត្ត ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​ព្រឹក ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​សង្កាត់​និមិត្ត បាន​ទទួល​អង្ករខ្សាយ ចំនួន ៥០០​គីឡូក្រាម​ពី​លោក លោក គង់ សុខ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​លោក សុខ សែន អាជីវករ និង​ភរិយា (​កូនបង្កើត និង​កូនប្រសា​) ព្រមទាំង​ក្រុមគ្រួសារ បរិច្ចាគ​ជូន​អាជ្ញាធរ​សង្កាត់​និមិត្ត ដើម្បី​រួមចំណែក​ក្នុង​ការងារ​មនុស្សធម៌​ក្នុង​កិច្ច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​កំពុង​ជួប​ការខ្វះខាត​ស្បៀង​យ៉ាងខ្លាំង​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19) នាពេល​បច្ចុប្បន្ន​នេះ​។​ ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ជា​ស្បៀង​យុទ្ធសាស្ត្រ …

លោក គង់ សុខ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​ក្រុមគ្រួសារ​បាន​បរិច្ចាគ​អង្ករខ្សាយ​ចំនួន ៥០០​គីឡូក្រាម​ជូន​អាជ្ញាធរ​សង្កាត់​និមិត្ត ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌​ Read More

មហាសង្ក្រាន្ត​ឆ្នាំជូត ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម “​គោ​រាគ​ទេវី​” នឹង​ចូលមក​ដល់​នៅវេលា​ម៉ោង​០៨:៤៨ នាទី​យប់ ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២០

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​ ​មហាសង្ក្រាន្ត​ឆ្នាំជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ គ្រិស្ត​សករាជ ២០២០ មហា​សករាជ ១៩៤២ ចុល្លសករាជ ១៣៨២ ព្រះ​ពុទ្ធសករាជ​ព្រះ​សាសនា​អតិ​កន្តា​កន្លងទៅ​ហើយ​បាន ២៥៦៣ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ត​ទៅ​ចូល​ពុទ្ធ សករាជ ២៥៦៤​។​ ​មហាសង្ក្រាន្ត ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ គ្រិស្ត​សករាជ …

មហាសង្ក្រាន្ត​ឆ្នាំជូត ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម “​គោ​រាគ​ទេវី​” នឹង​ចូលមក​ដល់​នៅវេលា​ម៉ោង​០៨:៤៨ នាទី​យប់ ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២០ Read More

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​ទទួល​អំណោយ​ជា​អង្ករ​ចំនួន ៥០០​គីឡូក្រាម​ពី​អ្នកនាង ប៉ែន ស្រីអូន តំណាង​ក្រុមហ៊ុន ភី​ខេ ឃ្វី​ន លែ​ន ឌី​វេឡុ​ប​ម៉ិន ឯ​.​ក

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​រសៀល ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​អង្ករខ្សាយ ចំនួន ៥០០​គីឡូក្រាម ពី​អ្នកនាង ប៉ែន ស្រីអូន តំណាង​ក្រុមហ៊ុន ភី​ខេ ឃ្វី​ន លែ​ន ឌី​វេឡុ​ប​ម៉ិន ឯ​.​ក (PK QUEEN LAND DEVELOPMENT CO., LTD) និង​លោក ហួត គឹម​ហាក់ ព្រមទាំង​សហការី …

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​ទទួល​អំណោយ​ជា​អង្ករ​ចំនួន ៥០០​គីឡូក្រាម​ពី​អ្នកនាង ប៉ែន ស្រីអូន តំណាង​ក្រុមហ៊ុន ភី​ខេ ឃ្វី​ន លែ​ន ឌី​វេឡុ​ប​ម៉ិន ឯ​.​ក Read More

លោក សុខ សែន និង​ភរិយា​ព្រមទាំង​ក្រុមគ្រួសារ​បរិច្ចាគ​អង្ករខ្សាយ​ចំនួន ៥០០​គីឡូក្រាម​ជូន​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​រសៀល ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែត បាន​ទទួល​អង្ករខ្សាយ ចំនួន ៥០០​គីឡូក្រាម ពី​លោក សុខ សែន អាជីវករ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ ប្រគល់​ជូន​ទៅ​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត ដើម្បី​រួមចំណែក​ក្នុង​ការងារ​មនុស្សធម៌​ក្នុង​កិច្ច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​កំពុង​ជួប​ការខ្វះខាត​ស្បៀង​យ៉ាងខ្លាំង​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19) នាពេល​បច្ចុប្បន្ន​នេះ​។​ ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ជា​ទំនិញ​យុទ្ធសាស្ត្រ (​អង្ករ​ខ្សាយ​) បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក ភោគ លន ចៅសង្កាត់ នៃ​សង្កាត់​ប៉ោយ​ប៉ែត …

លោក សុខ សែន និង​ភរិយា​ព្រមទាំង​ក្រុមគ្រួសារ​បរិច្ចាគ​អង្ករខ្សាយ​ចំនួន ៥០០​គីឡូក្រាម​ជូន​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែត ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​មនុស្សធម៌​ Read More

ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេជោ និង​លោកជំទាវ​នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគល់ជូន​គ្រួសារ​កូនភ្លោះ​៣​នាក់​ក្នុង​ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២០ ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ អមដំណើរ​ដោយ​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​សប្បុរ​ធម៌​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្ដេច​តេជោ ហ៊ុន …

ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេជោ និង​លោកជំទាវ​នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគល់ជូន​គ្រួសារ​កូនភ្លោះ​៣​នាក់​ក្នុង​ក្រុង​ប៉ោយប៉ែត​ Read More

ការកែសម្រួល​បទបញ្ជា​លេខ ០២ ប​.​ប​. ចុះ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០ ស្ដី​ពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19)

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​ ​យោង​លើ​ស្ថានភាព​ភូមិសាស្ត្រ និង​តម្រូវការ​ជាក់ស្ដែង​ក្នុង​ការបំពេញ​ការងារ ការប្រកបមុខរបរ និង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ដោយ​ខកខាន​មិន​បានរ​បស់​មន្ត្រីរាជការ​សាធារណៈ និយោជក កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​កែសម្រួល​វិសាលភាព​នៃ​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស​ដែល​មានចែង​ក្នុង​បទបញ្ជា​លេខ ០២ ប​.​ប​. ចុះ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០ ដូចខាងក្រោម ៖ ១-​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ត្រូវបាន​ចាត់ទុក​ជា​តំបន់​តែមួយ ដែល​មិន​ស្ថិតនៅក្រោម​វិសាលភាព​នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ​ទេ​។​ ២-​លុប​ចេញ​វិញ​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត នៅក្នុង​ខេត្ត​តែមួយ ដោយ​រក្សា​ទុក​ជា​ធរមាន​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។​ ​ទទួលបាន​សេចក្តីសម្រេច​នេះ គ្រប់​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់ចែង​អនុវត្ត​ជាបន្ទាន់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ …

ការកែសម្រួល​បទបញ្ជា​លេខ ០២ ប​.​ប​. ចុះ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២០ ស្ដី​ពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ (COVID-19) Read More