​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ថ្មី បាក់​ខែង ជំហាន​ទី​២ បង្ហាញ​សមិទ្ធផល​សំខាន់​មួយទៀត​ក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​២ និង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត បាក់​ខែង ជំហាន​ទី​៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​ ​រោងចក្រ​ថ្មី​ដែល​មាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៩៥.០០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ បាន​បង្កើន​សមត្ថភាព​ផលិត​ដែលមាន​ស្រាប់​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដល់ ៩៨២.០០០ ពាន់​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​។ នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​របស់​កម្ពុជា ដោយ​ធានា​ឱ្យបាន​នូវ​ការទទួល​បាន​ទឹកស្អាត​ដែល​មាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​លាន​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល​។​ ​ការកើនឡើង​ខ្ពស់​នៃ​តម្រូវការ​ទឹកស្អាត …

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ថ្មី បាក់​ខែង ជំហាន​ទី​២ បង្ហាញ​សមិទ្ធផល​សំខាន់​មួយទៀត​ក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​ Read More

​លក្ខណៈសម្បត្តិ​របស់ “​ភូមិ​-​ឃុំ​-​សង្កាត់​

លក្ខណៈសម្បត្តិ​របស់ “​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​” ទាំង ៧​ចំណុច រួមមាន​៖ ១. ការផ្តល់សេវា​សាធារណៈ ជា​ពិសេស​សេវា​រដ្ឋបាល ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​ ២. គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​ ៣. មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ ៤. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង​ …

​លក្ខណៈសម្បត្តិ​របស់ “​ភូមិ​-​ឃុំ​-​សង្កាត់​ Read More

ក្រសួងមហាផ្ទៃ ចេញ​កាលបរិច្ឆេទ រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ទាំង​៨ ដែល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ផ្ទេរ និង​តែងតាំង​មុខ​តំណែង​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤

រាជធានី​ភ្នំពេញ​៖ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​ ​សូមជម្រាបថា ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ ផ្ទេរ និង​តែងតាំង​មុខតំណែង ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត ចំនួន ៨​រូប រួមមាន​៖ + ផ្ទេរ​ ១. ឯកឧត្តម គួច ចំរើន ពី​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ …

ក្រសួងមហាផ្ទៃ ចេញ​កាលបរិច្ឆេទ រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ទាំង​៨ ដែល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ផ្ទេរ និង​តែងតាំង​មុខ​តំណែង​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ Read More

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​កងពលធំ​បោសសំអាត​មីន​ទី​១ របស់​ប្រទេស​ជប៉ុន

​នា​ល្ងាច​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Noguchi Yasushi មេបញ្ជាការ​កងពលធំ​បោសសំអាត​មីន​ទី​១ របស់​ប្រទេស​ជប៉ុន ដែល​ជំនួប​នេះ បាន​ធ្វើឡើង​នៅ​ឯ​សណ្ឋាគារ សុខា ខេត្ត​ព្រះសីហនុ​។ ​ក្នុង​ជំនួប​នេះ ឯកឧត្តម Noguchi បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ត្រូវ​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន ហើយ​ក៏​សូម​សម្តែង​អំណរ​សាទរ​ផងដែរ​ចំពោះ​ខួប ៣០​ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO)​។ ​ជាមួយ​នោះ ឯកឧត្តម …

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​កងពលធំ​បោសសំអាត​មីន​ទី​១ របស់​ប្រទេស​ជប៉ុន Read More

រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បើក​យុទ្ធនាការ​បន្ត​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូសទី​៤ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​ក្នុង​ក្រុង ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​មីនា នេះ​តទៅ

​ក្រុង​ប៉ោយប៉ែត​៖ ដោយ​÷ លាង សុភ័ក្ត្រ ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត លេខ ០៥១/២២ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ បាន​ឱ្យ​ថា រដ្ឋបាល​ក្រុង នឹង បើក យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូសទី​៤ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ នៅ​ទីតាំង​មន្ទីរពេទ្យបង្អែក ប៉ោយ​ប៉ែត ដោយ​ប្រើ​វ៉ាក់សាំង​ប្រភេទ Pfizer ជូន​ដល់​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង មន្ត្រីរាជការ និង​បុគ្គលិក​រដ្ឋបាល​ក្រុង អាជ្ញាធរ​សង្កាត់ …

រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បើក​យុទ្ធនាការ​បន្ត​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូសទី​៤ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​ក្នុង​ក្រុង ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​មីនា នេះ​តទៅ Read More

ខ្មែរ​អាច​ធ្វើបាន ៖ “​ផលិត​បាន​បំពង់​បឺត​ប្រភេទ​ថ្មី ដែល​អាច​ញ៉ាំ​បានក្រោយ​ប្រើប្រាស់​រួច !”

យោង​តាម​ការចុះផ្សាយ​ទាំងស្រុង​របស់ Sabay បានឱ្យដឹងថា ដើម្បី​ដោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិក ក្រុមហ៊ុន TK & DManufacturing ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ​ដ៏​ប៉ិនប្រសប់ គឺ​បំពង់​បឺត​ផលិត​ពី​អង្ករ ដែល​ផលិតផល​ថ្មី​នេះ គឺ​អាច​ទទួល​ទាន​បាន​តែ​ម្ដង ក្រោយពេល​ប្រើប្រាស់​រួច ។​ ​នេះ​គឺជា​ផលិតផល​ដែល​ផលិត​ចេញពី​អង្ករ​ធម្មជាតិ និង​ម្សៅ​ផ្លែ​ឈើ​ទាំង​ស្រុង ហើយ​វា​ត្រៀម​ចូលខ្លួន​មក​ជំនួស​បំពង់​បឺ​តប្លា​ស្ទិក ដែល​មាន​ជាតិពុល​និង​ផ្ដល់​ផលប៉ះពាល់​ដល់​បរិស្ថាន ។​ ​លោក ហួរ រិទ្ធី សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន បាន​និយាយថា ការ​សិក្សា​ដែល​ធ្វើឡើង​ដោយ​កម្ម​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) បាន​សន្និដ្ឋានថា មានតែ​បំពង់​បឺត ដែល​ផលិត​ពី​អង្ករ​ប៉ុណ្ណោះ …

ខ្មែរ​អាច​ធ្វើបាន ៖ “​ផលិត​បាន​បំពង់​បឺត​ប្រភេទ​ថ្មី ដែល​អាច​ញ៉ាំ​បានក្រោយ​ប្រើប្រាស់​រួច !” Read More

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស គរុកោសល្យ​សារព័ត៌មាន​​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ ពី​សាកលវិទ្យាល័យ​ ​រ៉ា​ច្ច​មុង​ឃុន តិច​ណូ​ឡូជី ប្រា​ណា​ខន ប្រទេស​ថៃ បន្ទាប់ពី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​វិស័យ​សារព័ត៌មាន និង​ផ្សព្វផ្សាយ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា

​ប្រភពពី AKP បានឱ្យដឹងថា ដោយ​ពិនិត្យឃើញ​ពី​គុណ​តម្លៃ និង​រាល់​ស្នាដៃ​ការងារ​ដែល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ខិតខំ​ប្រឹងប្រែង​បំពេញ និង​សម្រេចបាន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ពិសេស​នៅក្នុង​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ ទើប​សាកលវិទ្យាល័យ រ៉ា​ច្ច​មុង​ឃុន តិច​ណូ​ឡូជី ប្រា​ណា​ខន (Rajamangala University of Technology Phra Nakhon – RMUTP) បាន​សម្រេច​ផ្តល់​ជូន​នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស គរុកោសល្យ​សារព័ត៌មាន មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ ជូន​ដល់ …

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស គរុកោសល្យ​សារព័ត៌មាន​​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ ពី​សាកលវិទ្យាល័យ​ ​រ៉ា​ច្ច​មុង​ឃុន តិច​ណូ​ឡូជី ប្រា​ណា​ខន ប្រទេស​ថៃ បន្ទាប់ពី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​វិស័យ​សារព័ត៌មាន និង​ផ្សព្វផ្សាយ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា Read More

មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​កំពុងតែ​បើក​ដៃ​ឱ្យ​ទូក​នេសាទ​ខុសច្បាប់​អូស​កូន​គ្រែង​ឈាម​កើត​ពេញបន្ទុក​នៅ​ចំនុច​ខុស​បទ (​ព្រែក​ទទឹង​) ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​ខ្យង ជា​ថ្នូរ​នឹង​ការ​បង់លុយ​ពុករលួយ​រាប់សិប​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ដាក់​ចូល​ហោប៉ៅ​

ខេត្ត​ព្រះសីហនុ​-​ដោយៈ លាង សុភ័ក្ត្រ​ ​ទូក​នេសាទ​ជាមួយ​ឧបករណ៍​សម្រាប់​អូស​កូន​គ្រែង​ឈាម​ជាច្រើន​គ្រឿង (​មិន​ក្រោម ៥០​ទូក​ក្នុង​មួយថ្ងៃ​) ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ធ្វើ​សកម្មភាព​អូស​កូន​គ្រែង​ឈាម​យ៉ាង​អនាធិបតេយ្យ​នៅ​ចំនុច​ខុស​បទ (​ព្រែក​ទទឹង​) ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​យោងតាម​ប្រភព​ពី​ប្រជា​នេសាទ​ភូមិ​កោះ​ខ្យង បាន​ឱ្យ​សារព័ត៌មាន​អន​ឡាញ “​ពុទ្ធិ​ខ្មែរ​” ដឹងថា ការនេសាទ​អូស​កូន​គ្រែង​ឈាម (​កូន​គ្រែង​ឈាម​តូចៗ​មិនទាន់​អាច​បរិភោគបាន​) គឺ​ខាង​ជំនាញ​រដ្ឋបាល​ជលផល​ហាមឃាត់​ជាដាច់ខាត និង​បាន​ចាត់​ចូល​ជា​បទល្មើស​នេសាទ (​នេសាទ​ខុសច្បាប់​)”​។ តែ​ផ្ទុយទៅវិញ ក្នុង​ស្ថានភាព​ជាក់ស្ដែង ត្រូវបាន​គេ​សង្កេតឃើញថា រាប់​ចាប់ពី​ថ្នាក់​សង្កាត់​រដ្ឋបាល​ជល​ផល ផ្នែក​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពុងតែ​បើក​ដៃ​ឱ្យ​ក្រុម​ឈ្មួញ​នេសាទ​កូន​គ្រែង​ឈាម​ខុស​ច្បាប់​យ៉ាង​គឃ្លើន​ជា​ថ្នូរ​ទៅនឹង​ការ​បង់លុយ​រាប់លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ជំនួស​ការបង្ក្រាប​។​ ​ប្រភព​ដដែល​បន្តថា ក្រុម​អ្នកនេសាទ​ទូក​អូស​កូន​គ្រែង​ឈាម​ដែល​កំពុង​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​-​ទាំងយប់ …

មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​កំពុងតែ​បើក​ដៃ​ឱ្យ​ទូក​នេសាទ​ខុសច្បាប់​អូស​កូន​គ្រែង​ឈាម​កើត​ពេញបន្ទុក​នៅ​ចំនុច​ខុស​បទ (​ព្រែក​ទទឹង​) ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​ខ្យង ជា​ថ្នូរ​នឹង​ការ​បង់លុយ​ពុករលួយ​រាប់សិប​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ដាក់​ចូល​ហោប៉ៅ​ Read More

អបអរសាទរ​ពិធី​សម្ពោធ​ហាង កែវ​និមល សាខា​ឈូក​មាស រាជធានី​ភ្នំពេញ (Grand Opening KEONIMOL – Baby & Kids, Chhouk Meas Branch in Phnom Penh, Cambodia)

រាជធានី​ភ្នំពេញ​-​ដោយ​: លាង សុភ័ក្ត្រ​ ​ហាង កែវ​និមល សាខា​ឈូក​មាស បាន​បើកសម្ពោធ​ជា​ផ្លូវកា​រហើយ​នៅវេលា​ម៉ោង ០៩:៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្ទះ​លេខ​១៦២ ផ្លូវ​លេខ​២០១១ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ទល់មុខ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន សាមគ្គី​)​។​ ​ហាង …

អបអរសាទរ​ពិធី​សម្ពោធ​ហាង កែវ​និមល សាខា​ឈូក​មាស រាជធានី​ភ្នំពេញ (Grand Opening KEONIMOL – Baby & Kids, Chhouk Meas Branch in Phnom Penh, Cambodia) Read More

លោក​ឧកញ៉ា ឡាយ ប៊ុន​ប៉ា និង​លោកជំទាវ ឡាយ ឈុន​នី ប្រគេន​ទេយ្យទាន និង​គ្រឿង​បរិក្ខារ​ចំពោះ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​សិរី​មង្គល​សុទ្ធា​រាម (​ស្ទឹង​បត់​) ក្រុង​ប៉ោយប៉ែត​

​ក្រុង​ប៉ោយប៉ែត​-​ដោយៈ លាង សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២០​នេះ លោក យ៉ាង គីម​ហ៊ុយ ពាណិជ្ជករ​ក្រុង​ប៉ោយ​ប៉ែត និង​លោក គីម ហេង រួម​នឹង​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧកញ៉ា ឡាយ ប៊ុន​ប៉ា និង​លោកជំទាវ ឡាយ ឈុន​នី បាន​នាំយក​ទេយ្យទាន និង​គ្រឿង​បរិក្ខារ​ជា​អំណោយ​ដ៏​ថ្ងៃ​ថ្លា​របស់​លោក​ឧកញ៉ា និង​លោកជំទាវ …

លោក​ឧកញ៉ា ឡាយ ប៊ុន​ប៉ា និង​លោកជំទាវ ឡាយ ឈុន​នី ប្រគេន​ទេយ្យទាន និង​គ្រឿង​បរិក្ខារ​ចំពោះ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​សិរី​មង្គល​សុទ្ធា​រាម (​ស្ទឹង​បត់​) ក្រុង​ប៉ោយប៉ែត​ Read More