​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ចេញ​សេចក្តីណែនាំ ស្តីពី​ការរៀបចំ​សោភណភាព អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ទូទាំង​ក្រុង​ប៉ោយប៉ែត​

រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត សង្កេតឃើញថា​មាន​បងប្អូន​ជា​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​ក្រុង សង្កាត់ ភូមិ ក្នុង​ការរៀបចំ​សោភណភាព អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។​ ​ក្នុង​នាម​រដ្ឋបាល​ក្រុង សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​លើ​ការងារ​នេះ ដើម្បី​ជា​ការចូលរួម​កែលម្អ​សោភណភាព អនាម័យ​បរិស្ថាន និង​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត រដ្ឋបាល​ក្រុង សូម​ធ្វើ​ការណែនាំ​ស្តីពី​ការ រៀបចំ​សោភណភាព អនាម័យ បរិស្ថាន និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ពាណិជ្ជកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដូចខាងក្រោម​៖ ១. ហាម​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ផ្លូវថ្មើ​ជើង​តាម​បណ្តោយ​សងខា​ង​ផ្លូវជាតិលេខ​៥ ២. ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ត្រូវ​រក​ទីកន្លែង​ចំណត​រថយន្ត​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ …

​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ចេញ​សេចក្តីណែនាំ ស្តីពី​ការរៀបចំ​សោភណភាព អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ទូទាំង​ក្រុង​ប៉ោយប៉ែត​ Read More

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ទទួល​ជួប​និង​ពិភាក្សា​ការងារ​ជាមួយនឹង​ប្រតិភូ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

​រាជធានី​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃ​អង្គារ ៤​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ទទួល​ជួប​និង​ពិភាក្សា​ការងារ​ជាមួយនឹង​ប្រតិភូ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្ដម Cherdkiat Atthakor ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​នៅ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជបណ្ឌិត្យសភា​កម្ពុជា និង​រាជបណ្ឌិតសភា​ថៃ ព្រមទាំង​សាកលវិទ្យាល័យ​នានា នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏​។​ ​ជា​លទ្ធផល ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ទៅលើ​៖ – …

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ទទួល​ជួប​និង​ពិភាក្សា​ការងារ​ជាមួយនឹង​ប្រតិភូ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ Read More

​ការបង្ការ​បញ្ហា​សុខភាព​បណ្តាលមកពី​ការពុល​ដោយ​បរិភោគ​ត្រី​ក្រ​ពត

រាជធានី​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាបថា នៅ​ខេត្ត​កំពង់ឆ្នាំង​មាន ករណី​ពុល​ចំនួន ៧​នាក់ បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត ដោយ​មាន​អាការៈ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឱ្យមាន​ការជួយ សង្គ្រោះបន្ទាន់​ពី​មន្ទីរពេទ្យ​។ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ បច្ចុប្បន្ន​អ្នក ជំងឺ​មាន​សភាព​ធូរស្រាល​ច្រើន​ហើយ​។ ​ជាមួយគ្នានេះ ក្រសួង​សុខាភិបាល​សូម​ក្រើនរម្លឹក ដើម្បី​ចៀសវាង​បាន​នូវ​ការពុល​ត្រី​ក្រ​ពត បង្ក​ជា​បញ្ហា​សុខភាព​ដែល​អាច​ធ្វើឱ្យ​បាត់បង់​ជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​បរិភោគ​ត្រី​ក្រពត​ដែល​មាន​ជាតិពុល ពី​ព្រោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី អាច​បណ្តាលឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​។ ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​មិនអាច​កំចាត់​ចោល​បានទេ ទោះបីជា​បាន​ចម្អិន ឬ​ដាក់​ឱ្យ​កក​ក៏ដោយ​។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​សៅរ៍ ១​កើត ខែ​អាសាឍ ឆ្នាំ​រោង …

​ការបង្ការ​បញ្ហា​សុខភាព​បណ្តាលមកពី​ការពុល​ដោយ​បរិភោគ​ត្រី​ក្រ​ពត Read More

ការផ្សព្វផ្សាយ និង​ត្រៀម​ទទួល​ការធ្វើ​ស្វ័យ​ប្រកាស​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ លើ​ដំបូល​

​រាជធានី​ភ្នំពេញ​៖ យោងតាម​លិខិត​ជូនដំណឹង​របស់​អាជ្ញាធ​រ​អគ្គិសនី​កម្ពុជា លេខ ០៨៥.​ផ​ក​.២២ អ​អក ចុះ​ថ្ងៃ​សុក្រ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​រោង​ ​ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៤ បានបញ្ជាក់​ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូន​អ្នកឧកញ៉ា ឧកញ៉ា លោក​/​លោកស្រី នាង​កញ្ញា អ្នក​កាន់​អាជ្ញា​បណ្ណ​ធ្វើ​សេវាកម្ម​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ជ្រាបថា កន្លងមក អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចេញ​លិខិត​លេខ ១៤៩.​ផ​ក .២៣ អ​អក ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ …

ការផ្សព្វផ្សាយ និង​ត្រៀម​ទទួល​ការធ្វើ​ស្វ័យ​ប្រកាស​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ លើ​ដំបូល​ Read More

សារាចរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការអបអរសាទ​រកា​របើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៤

​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាននិងកំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​បន្សល់​ទុក​ជា​កេរ​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រាប់ពាន់​ឆ្នាំ​ត​ទៅ​មុខ​។ ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ នឹង​ផ្តល់​ផលប្រយោជន៍​ដ៏​មហាសាល​ដល់​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ដូចជា ពង្រីក​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ ចំណេញ​ចម្ងាយ​ផ្លូវ ពេលវេលា និង​ថ្លៃ​ដឹកជញ្ជូន​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ត្រង់​ទៅ​សមុទ្រ បង្កើន​វិសាលភាព​នៃ​ប្រព័ន្ធ​ស្រោចស្រព និង​រំដោះ​ទឹកជំនន់ ជួយ​ពង្រីក​និង​បង្កើន​ផលិតភាព​នៃ​ការដាំដុះ​នៅ​ភាគ​និរតី ទទួលបាន​ផល​ពី​ការនេសាទ​និង​ពី​វារីវប្បកម្ម ព្រមទាំង​ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ ជាពិសេស​ការបង្កើត តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់ឧស្សាហកម្ម និង​ការកែច្នៃ​នាំចេញ​។ …

សារាចរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការអបអរសាទ​រកា​របើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៤ Read More

ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​មកវិញ​នូវ​រតនសម្បត្តិ​ជាតិ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៤​រូប ពី​សារមន្ទីរ Metropolitan Museum of Art នៅ​ទីក្រុង​ញ៉ូវ​យក

​រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ​ពុធ ១២​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៤ ស្តីពី​ការ​ប្រគល់​មក​វិញ​នូវ​រតនសម្បត្តិ​ជាតិ វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៤​រូប ពី​សារមន្ទីរ Metropolitan Museum of Art នៅ​ទីក្រុង​ញ៉ូវ​យក ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​។ ​សេចក្តី​ជូន​ព័ត៌មាន​ដដែល បានបញ្ជាក់​ពិស្តា​រថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​សេចក្តី​រីករាយ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ វត្ថុ​បុរាណ ខ្មែរ​ចំនួន ១៤​រូប …

ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​មកវិញ​នូវ​រតនសម្បត្តិ​ជាតិ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៤​រូប ពី​សារមន្ទីរ Metropolitan Museum of Art នៅ​ទីក្រុង​ញ៉ូវ​យក Read More

អបអរសាទរ​! ខួប​លើក​ទី​៧៣ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤)

រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ (UNESCO) ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះបញ្ជី​នូវ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​រូបី ចំនួន ៤, ស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី ចំនួន ៦ និង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក ចំនួន ៣ ដើម្បី​ថែរក្សា​នូវ​ទម្រង់​ដើម​នៃ​វប្បធម៌ ក៏ដូចជា​មរតក​ឥត​កាត់ថ្លៃ​ដែល​បាន​បន្សល់​ទុក​ដោយ​ដូនតា​ខ្មែរ ព្រមទាំង​ជា​ការចងចាំ​នូវ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​ក្នុង​នោះ​រួមមាន​៖ ១. បេតិកភណ្ឌ​រូបី​នៃ​មនុស្សជាតិ​៖ – តំបន់​រមណីយដ្ឋាន​អង្គរ ចុះបញ្ជី​នា​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទីក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក​ – ប្រាសាទ​ព្រះវិហារ ចុះបញ្ជី​នា​ថ្ងៃទី​៧ ខែកក្កដា …

អបអរសាទរ​! ខួប​លើក​ទី​៧៣ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤) Read More

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជំរុញ​ឱ្យ​អភិបាលខេត្ត​កណ្ដាល​ថ្មី ពង្រឹង​អភិបាលកិច្ច និង​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វ័យ​ឆ្លាត និង​ស្អាតស្អំ

ខេត្ត​កណ្ដាល​៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​សាលាខេត្ត​កណ្ដាល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​អភិបាលខេត្ត​កណ្ដាល​ថ្មី ពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ ដើម្បី​រួម​គ្នា​បន្ត​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ខេត្ត​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​មហា​បវរ​ធិបតី …

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជំរុញ​ឱ្យ​អភិបាលខេត្ត​កណ្ដាល​ថ្មី ពង្រឹង​អភិបាលកិច្ច និង​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វ័យ​ឆ្លាត និង​ស្អាតស្អំ Read More

​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤

រាជធានី​ភ្នំពេញ​៖ យោង​តាម​ការផ្សាយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤​នេះ បានឱ្យដឹងថា សម្ពាធ​ទាប​គ្របដណ្តប់​មកលើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ស្ថានភាព​បែប​នេះ​នឹង​ធ្វើឱ្យ​៖ ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ ១- តំបន់​វាលទំនាប​៖ – សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសបស្ចឹម មាន​ល្បឿន​មធ្យម ២,៥០​ម៉ែត្រ​/​វិនាទី​។ ខេត្ត​បន្ទាយមានជ័យ …

​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៤ Read More

សម្តេច​ធិបតី និង​លោកជំទាវ ប្រលែង​ត្រី​ប្រមាណ ១,៥​លាន​ក្បាល ក្នុង “​ទិវា​មច្ឆជាតិ​” លើក​ទី​១៩ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម

​ខេត្ត​កំពង់ចាម​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី “​ទិវា​មច្ឆជាតិ​” លើក​ទី​១៩ ដោយ​លែង​ត្រី​មេ​ពូជ កូន​ត្រី និង​វា​រី​សត្វ​សរុប​ជាង ២០​ប្រភេទ ចំនួន​ប្រមាណ ១,៥​លាន​ក្បាល​។ ​ពិធី​នេះ​ដែរ ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីតាំង​បឹង​ធំ ក្នុង​ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ …

សម្តេច​ធិបតី និង​លោកជំទាវ ប្រលែង​ត្រី​ប្រមាណ ១,៥​លាន​ក្បាល ក្នុង “​ទិវា​មច្ឆជាតិ​” លើក​ទី​១៩ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម Read More