ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ពិជ័យ​ឧត្តុង្គ និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សប្បុរសជន​

ខេត្ត​កំពត​-​ដោយៈ លាង សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ុន សុខា ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត អញ្ជើញ​ជា​អធិបតីភាព និង​អមដំណើរ​ដោយ​លោក លាង រឿន​សុធី អភិបាល នៃ​គណៈ​អភិបាលក្រុង​កំពត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​ពិធី​សម្ពោធ​កុដិ …

ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ពិជ័យ​ឧត្តុង្គ និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សប្បុរសជន​ Read More

អាសូរ​ប្រាក់រៀល​ខ្មែរ​! មន្ដ្រី​ចរិត​ថ្លៃ​មិន​ទទួលយក​លុយ​ជាតិ​ខ្លួនឯង​!

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​គណនី​ហ្វេ​សប៊ុក (Account Facebook) មួយ​ឈ្មោះ “Khmerlove Khmerlove Khmerlove” បាន​សរសេរ​សារ​បញ្ចេញ​កំហឹង​យ៉ាង​ក្តៅគគុក​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​មួយ​នេះ ដោយ​ចោទ​មន្ត្រី​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន ថា​មិន​ទទួល​ប្រាក់​រៀល (​ធនបត្រ​) ដែល​ម្ចាស់​គណនី​ខាងលើ​បាន​ឱ្យ​ថ្លៃ​លិខិតឆ្លងដែន​ជា​ប្រាក់​រៀល​ចំនួន ៤០០,០០០ (​បួន​សែន​រៀល​) តែ​ខាង​មន្ត្រី​ធ្វើ​លិខិតឆ្លងដែន​មិន​ទទួលយក ហើយ​តម្រូវ​ឱ្យ​ទៅ​ដូរ​ជា​ប្រាក់​ដុល្លារ​អាមេរិក​វិញ​ទើប​ទទួល​យក​។​ ​ក្នុង​គណនី​ហ្វេ​សប៊ុក​ដដែល បាន​លើកឡើង​ទៀត​ថា “​អាសូរ​ប្រាក់រៀល​ខ្មែរ មន្ដ្រី​ចរិត​ថ្លៃ​មិន​ទទួល​លុយ​ជាតិ​ខ្លួនឯង​!” ការលើក​ឡើង​ដូច្នេះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យក្ខ (Facebook) ជាច្រើន​ពាក់​នាក់​បាន​ចែកចាយ​បន្ត (Share) និង​បញ្ចេញ​ទស្សនៈ​ប្រតិកម្ម​រិះគន់ (Comment) យ៉ាង​ចាស់ដៃ …

អាសូរ​ប្រាក់រៀល​ខ្មែរ​! មន្ដ្រី​ចរិត​ថ្លៃ​មិន​ទទួលយក​លុយ​ជាតិ​ខ្លួនឯង​! Read More

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មាន​ពេល​អង្គុយ​មើល​ជ្រូកព្រៃ​ផឹកទឹក តែ​ពុំ​មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​របស់​ក្រុម​ឈ្មួញ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ រួមមានៈ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​, ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​, ដែនជម្រកសត្វព្រៃ​កែវ​សីមា​, ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​សង្ស័យ​ថា​អាច​ជាប់​ពាក់ព័ន្ធ អំពើពុករលួយ​ដោយ​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​សំណាក់​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ទើប​បណ្តាលឱ្យ​សកម្មភាព​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ពី​ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​ប្រាំ​បាន​យ៉ាង​រលូន​ដូច្នេះ​។ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ការដែល​លោក …

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មាន​ពេល​អង្គុយ​មើល​ជ្រូកព្រៃ​ផឹកទឹក តែ​ពុំ​មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ​ Read More

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​អ្នកសារព័ត៌មាន​ម្នាក់​ដែល​ជា​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ ប្តឹង​ប្រឆាំងនឹង​ក្រុម​ទាហាន​ក្នុង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) ដែល​លោក​ចោទថា​បាន​រួមដៃគ្នា​ប្រើ​ហិង្សា​វាយ​មក​លើ​រូប​លោក បណ្តាលឲ្យ​ហូរ​ឈាម​តាម​មាត់ ច្រមុះ និង​សន្លប់ ក្រោយពី​លោក​បាន​ថត​សកម្មភាព​ក្រុម​ទាហាន​នៅ​អង្គភាព​ខាងលើ​វាយ​បុរស​ម្នាក់​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ១០​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ​លោក ម៉ឹង វុទ្ធី ជា​អ្នកសារព័ត៌មាន​បម្រើកា​រ​នៅ​អង្គភាព​គេហទំព័រ “​ស្ពាន​មាស​” ដែល​អតីត​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) បានឱ្យដឹងថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ …

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់​ Read More

លោក អ៊ុយ ឆាយ រំលោភ​យក​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​សាងសង់​សណ្ឋាគារ​របស់​ខ្លួន​យ៉ាង​រំភើយ សង្ស័យ​មន្ត្រី​ជំនាញ​ក្រុង​ត្រូវ​ថ្នាំ​សណ្តំ​

​ក្រុង​ប៉ោយប៉ែត​-​ដោយ​: កៅ ណា​រ៉ុង​ ​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បុគ្គល​មាន​លុយ និង​ឥទ្ធិពល​ម្នាក់​ប្រចាំ​ក្រុង​ប៉ោយប៉ែត​ធ្វើ​តាម​អំពើ​ចិត្ត​ឥត​ក្រែង​ច្បាប់​ ​រំលោភ​សាងសង់​សំណង់​រឹងមាំ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឱ្យ​ខាន​តែ​បាន​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា ម្ចាស់​សំណង់​រឹងមាំ​ដែល​កំពុង​សាងសង់​លើ​ដី​នៃ​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់ លោក អ៊ុយ ឆាយ អ្នកមាន​លុយ​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្រុង​កំពុង​សាងសង់​សំណង់​រឹងមាំ​លើដី​ផ្លូវ​សាធារណៈ​ដោយ​គ្មាន​រំខាន​ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​និង​ខេត្ត​នោះទេ​។​ ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខាងក្រោយ​គ្លីនិក នគរ​រាជ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យ​កាសែត …

លោក អ៊ុយ ឆាយ រំលោភ​យក​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​សាងសង់​សណ្ឋាគារ​របស់​ខ្លួន​យ៉ាង​រំភើយ សង្ស័យ​មន្ត្រី​ជំនាញ​ក្រុង​ត្រូវ​ថ្នាំ​សណ្តំ​ Read More

លោក ឡ​ង គី​សឹង ចៅហ្វាយស្រុក​សណ្តាន់​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​

ខេត្ត​កំពង់ធំ​-​ដោយ​: សុភ័ក្ត្រ​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មូលដ្ឋាន បានឱ្យដឹងថា លោក ឡ​ង គី​សឹង ចៅហ្វាយស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​ដែល​កំពុង​កើតមាន​ពេញបន្ទុក​ក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្តាន់ ដោយ​ក្នុង​នោះ​មានឈ្មោះ ហ៊ ជា​ជំនិត​លោក​អភិបាលស្រុក​ដែល​កំពុង​រវល់​ឥត​ស្រាក​ស្រា​ន​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ស្រុក​សណ្តាន់ និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ណា​ដែល​មិន​ជួយ​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​។​ ​ប្រភព​ដដែល​បាន​បង្ហើប​ឱ្យដឹងទៀតថា មន្ត្រីក្រោមឱវាទ​នៅក្នុង​ស្រុក​សណ្តាន់ មិនសូវ​ពេញចិត្ត​ចរិត​ច្រងេងច្រងាង និង​ពាក្យ​សម្តី​គ្មាន​សីលធម៌ ពិសេស​ពេល​ផឹកស៊ី​ម្តងៗ​តែង​ប្រើ​អំពើហិង្សា រួម​នឹង​ប្រើ​សិទ្ធិ​ជា​ចៅហ្វាយ​រំលោភ​ពេលវេលា​ឯកជន​របស់​កូនចៅ​ក្រោម​ឱវាទ​ទៀតផង​។​ ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ លោក អាំង ប៊ុន​ហូ​វ ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន ស៊ី​ភី​អិន ធី​វី (CPN-TV) …

លោក ឡ​ង គី​សឹង ចៅហ្វាយស្រុក​សណ្តាន់​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​ Read More

ដីភ្នំ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នៅ​ចំណុច​ខាងត្បូង​វត្ត​វាល​ពួច​ត្រូវបាន​លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ប្រើ​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​យ៉ាង​អនាធិបតេយ្យ​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​ ​បើទោះបីជា​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​របស់​អាជ្ញាធរខេត្ត​យ៉ាងណាក៏ដោយ​ក៏​សកម្មភាព​លួច​កាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​របស់​រដ្ឋ​

ដីភ្នំ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នៅ​ចំណុច​ខាងត្បូង​វត្ត​វាល​ពួច​ត្រូវបាន​លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ប្រើ​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​យ៉ាង​អនាធិបតេយ្យ​ Read More

យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ផ្តល់​ការអនុគ្រោះ​កាត់​ដី​អតីត​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្តកំពង់ធំ​ចំនួន​១.៦៨​ហិកតា ឱ្យ​ពួកគាត់​បាន​ជា​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​ផង​

ខែត្រ​កំពង់ធំ​-​ដោយ​: សុភ័ក្ត្រ​ ​យោងតាម​លិខិត​ស្នើ​សុំ​ជួយ​អន្តរាគមន៍​របស់​យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ ១២​គ្រួសារ បាន​លើកឡើង​ថា ខ្ញុំបាទ​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ពីមុន​មាន​ចំនួន ១៤​គ្រួសារ មាន​ខ្នង​ផ្ទះ​ចំនួន ៥​គ្រួសារ ដែល​មាន​មនុស្ស​រស់​នៅ និង​ដី​មិនទាន់​មាន​ផ្ទះ ០៩​គ្រួសារ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​ ​តំណាង​យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ ១២​គ្រួសារ រួមមាន​÷ លោក គុណ ប៊ុនថន​, អ្នកស្រី ជឹម សុខន​, លោក …

យោធិន​រម្សាយ និង​ពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ​ស្នើសុំ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ផ្តល់​ការអនុគ្រោះ​កាត់​ដី​អតីត​សាលា​ហ្វឹកហ្វឺន​យោធា​ខេត្តកំពង់ធំ​ចំនួន​១.៦៨​ហិកតា ឱ្យ​ពួកគាត់​បាន​ជា​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​ផង​ Read More

លោក ញាក់ គឹម​តុង និង​លោក ជៀម ជ​ន់ រួម​នឹង​គូកន​កំពុង​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើរ​ដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: សុភ័ក្ត្រ​ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ព្រួយបារម្ភ​ពី​ការគំរាមកំហែង​ពី​សំណាក់​គូកន​របស់លោក ញាក់ គឹម​តុង និង​លោក ជៀម ជ​ន់ ដែល​កំពុង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ​ ​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​របស់​ពួកគាត់ (​ប្រជាពលរដ្ឋ​រងគ្រោះ​) និង​ដី​គម្រប​ព្រៃឈើ​រដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិសាស្ដ្រ​ឃុំ​បិត​ត្រាំ​ង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ នា​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០១៨ បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា មាន​បុគ្គល ៣​នាក់​ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ និង​អ្នក​ប្រកប​របរ​ជា​អ្នកទិញ​-​លក់​ដី​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ឱ្យឈ្មោះ​ថា ជា​មនុស្ស​មាន​អំណាច​ផុត​លេខ​ខាង​ដើរ​បំពាន​ដី​មាន​ម្ចាស់​ក្នុង​ភូមិសាស្ត្រ​ភូមិ​គគីរ …

លោក ញាក់ គឹម​តុង និង​លោក ជៀម ជ​ន់ រួម​នឹង​គូកន​កំពុង​កែន​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើរ​ដ្ឋ​នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ Read More

គំនរ​ឈើ និង​សកម្មភាព​អូស​ឈើ​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ចូល​ទុក​ក្នុង​ក្រុមហ៊ុន ថាច់​វូដ នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​. ឈុន លី ​សកម្មភាព​កាប់​ឈើ និង​អូស​ឈើ​ចេញ​ពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ជា​រៀងរាល់​ថ្ងៃ​ចូល​ស្តុក​ទុក​ក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន ថាច់ វូដ ស្ថិត​នៅក្នុង​ទឹកដី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ (​ត្រីងៀត​ឆ្លៀត​ពង​) និង​ផ្ទុយ​ពី​គោលការណ៍​ក្នុង​សៀវភៅ​បន្ទុក​របស់​ក្រុមហ៊ុន​។​ ​សកម្មភាព​របស់​ក្រុមហ៊ុន ថាច់​វូដ បែប​នេះ​ត្រូវបាន​គេ​សង្កេតឃើញ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម និង​ជា​ច្រើន​ថ្ងៃ​ខែ​មក​ហើយ​។ ជាមួយគ្នានេះ ជា​រៀងរាល់ថ្ងៃ ក្រុមហ៊ុន​នេះ​បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅកាប់​ព្រៃ​ជិត​ឆ្ងាយ​នៅ​ជុំវិញ​ក្រុមហ៊ុន និង​បាន​ជួល​ត្រាក់ទ័​របស់​ប្រជាពលរដ្ឋ​អូស​ឈើ​ចូលទៅ​ទុក​ក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​យ៉ាង​ប្រញាប់ប្រញាល់​។ ដើម្បី​បង្គរ​ទុក​សម្រាប់​កែច្នែ​តាម​ខ្នាត​មុន​នឹង​ដឹកចេញ​បន្ត​ដែល​អាច​និយាយបាន​ថា ស្ថិត​ក្រោម​រូបភាព​ជា​ឈើ​ចាស់​របស់​ដី​សម្បទានរ​បស់​ខ្លួន​។​ ​តាម​ប្រភព​ពី​អ្នក​កាប់​ឈើ និង​អ្នកស៊ីឈ្នួល​ដឹក​ឈើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ បានឲ្យដឹងថា ក្រុមហ៊ុន​បាន​ជួល និង​ផ្ដល់​ត្រង់​ស៊ីន័រ​ឲ្យ​ពួកគាត់​ចូលកាប់ និង​ដឹកជញ្ជូន​ឈើ​ចូល​ក្រុមហ៊ុន​ដោយ​ផ្ដល់​កម្រៃ​ក្នុង ១​ម៉ែត្រគូប​តម្លៃ …

គំនរ​ឈើ និង​សកម្មភាព​អូស​ឈើ​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ចូល​ទុក​ក្នុង​ក្រុមហ៊ុន ថាច់​វូដ នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ Read More