ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន ដែល​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​។ ​គិត​មកដល់​ឆ្នាំ​២០១៧​នេះ មន្ត្រី​ដែល​បាន​ចូលនិវត្តន៍​ប្រមាណ​ជា ៣៤៥​នាក់ ក្នុង​នោះ​ម្នាក់ៗ​ទទួលបាន​សម្ភារ​ប្រើប្រាស់​មួយកញ្ចប់ ក្រមា​មួយ និង​ថវិកា​ចំនួន ១៦០.០០០​រៀល​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បំពាក់​មេដៃ​មាស​ការងារ​ជូន​មន្ត្រី​ដែល​បាន​ចូលនិវត្តន៍​ផងដែរ ៕​  

ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន​ Read More

ឯកឧត្តម ឌិ​ត ទីណា ៖ “​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង​ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ថ្លែង​នៅក្នុង​វេទិកា​សាធារណៈ​ស្វែង​យល់​ការពិត អំពី​តួលេខ​នាំចេញ​ខ្សាច់​នៅ​បរទេស នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើង​ថា “​ខ្ញុំ​យល់​ថា​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​។​ ​ឯកឧត្តម ឌិ​ត ទីណា បាន​បញ្ជាក់បន្ថែម​ថា “​យើង​គួរតែ​អបអរសាទរ​ទៅ​កុំ​ឲ្យ​គិត​ថាឲ្យ​តែ​ឃើញ​មាន​ខ្សាច់​យើង​គេ​ប្រើ​នៅ​ប្រទេស​ណា​មានន័យថា គេ​លួច​ខ្សាច់​យើង​នោះទេ មិន​គួរ​គិត​គំនិត​នេះ​ទេ ពីព្រោះ​គំនិត​នេះ ហាក់​មើលទៅ​ដូចជា​មាន​ការបិទ​ខ្លាំងណាស់ ខ្ញុំ​គិតថា​យើង​គូរ​តែ​យក​ការពិត ច្បាស់លាស់​មក​វិភាគ កុំ​យក​តែ​អារម្មណ៍​មក​វិភាគ​”៕​  

ឯកឧត្តម ឌិ​ត ទីណា ៖ “​ប្រជាជន​ខ្មែរ​យើង​គួរតែ​មាន​មោទកភាព​ចំពោះ​ខ្សាច់​របស់​យើង​ដែល​ត្រូវប៉ាន់​ត្រូវបាន​គេ​យក​ទៅ​ប្រើ​គ្រប់​ទីតាំង និង​គ្រប់​ទូទាំង​ពិភពលោក​”​ Read More

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​តម្កល់​ព្រះ​សព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​តម្កល់​ព្រះ​សព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះប្រធាន​ផ្នែក​ពុទ្ធិក​បឋមសិក្សា និង​ធម្ម​វិន័យ​ទូទាំងប្រទេស ព្រះ​បាឡាត់​គណៈ​ខេត្ត​កណ្តាល ព្រះ​អនុគណ​ក្រុង​តាខ្មៅ នាយក​ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើ​ហា និង​ជា ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី “​ក្រពើ​ហា​”​។​    

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​តម្កល់​ព្រះ​សព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ Read More

ក្រសួង​ព័ត៌មាន​តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​!!

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​លិខិតផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​។​ ​ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់ថា “​កន្លងមក​ក្រសួង​ព័ត៌មាន បាន​ឯកភាព​អនុញ្ញាត​ឱ្យ​ឯកឧត្តម ខាំ​ពូន កែវ​មុណី ម្ចាស់ ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ​ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ  រយៈពេល ៣​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង​០៦:០០​នាទី ដល់​ម៉ោង​៩:០០​នាទី​ព្រឹក​”​។ ​ប៉ុន្តែ …

ក្រសួង​ព័ត៌មាន​តម្រូវ​ឱ្យ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ជាបន្ទាន់​!! Read More

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ “​ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ​មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​”!

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​សារ​មុន​នេះ​បន្តិច​ថា “​ថ្ងៃនេះ​លោក​បាន​ណែនាំ​ថា ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​។ បើ​ស្ថានីយ​ឯកជន​ណា ដែល​ចង់​រក្សា​តម្លៃ​វិជ្ជាជីវៈ​របស់​ខ្លួន អនុម័ត​ជំហរ​នេះ​ទៀត​គឺជា​ការ​ប្រសើរ​” ។​ ​សូមបញ្ជាក់​ថា ឯកឧត្តម ខៀវ កាញារីទ្ធ ក៏​ធ្លាប់បាន​លើកឡើង​ផងដែរ​ថា “​ចំពោះ​ការបណ្តុះបណ្តាល​ពិធីករ ពិធី​ការិនី​វិទ្យុ ទូរទស្សន៍ មិនមែន​ជា​ការងាយស្រួល​ទេ ត្រូវ​មាន​ទាំង​សីលធម៌ មាន​ទាំង​ចំណេះដឹង​” ៕​  

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ “​ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ​មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​”! Read More

អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់​ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី “​ការពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ប្រថាប់ត្រា​” នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទាំង​២៤ ដែល​ទើប​នឹង​ដាក់​ចូល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ខែ​មករា ឆ្នាំ​២០១៧​នេះ បាន​ប្រាប់​ទៅ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់ ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា ។​ ​អចលនទ្រព្យ​ដែល​ពុំ​បាន​ចុះបញ្ជី (​គ្មាន​ប័ណ្ណកម្មសិទ្ធិ​) ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​នៅ​ថ្នាក់​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ដែល​មាន​សាវតារ​ផ្ទេរ​បន្ត​ដៃ​គ្នា​ច្រើន​ដង​មុន​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៧ …

អាជ្ញាធរ​ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំងអស់​ដែល​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា​ Read More