ក្រុមហ៊ុន ហ៊ុល សេង​ហាប់ ទិញ​-​លក់​អចលនទ្រព្យ​ចាប់ផ្តើម​បើក​លក់​ដី​ល្វែង​គម្រោង​ទី​៨ របស់​ខ្លួន​ក្នុង​តំបន់​សក្តានុពល​ក្រុង​ប៉ោយ​ប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​សូម​ស្វាគមន៍​មកកាន់​គម្រោង​ដី​ល្វែង​ក្រុមហ៊ុន ហ៊ុល សេង​ហាប់ ទិញ​-​លក់​អចលនទ្រព្យ នៅ​ក្រុង​ប៉ោយ​ប៉ែត​នា​ពេល​នេះ​។​ ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​បើក​លក់​គម្រោង​ដី​ល្វែង​របស់​ក្រុមហ៊ុន ហ៊ុល សេង​ហាប់ ទិញ​-​លក់​អចលនទ្រព្យ គម្រោង​ទី​៨ ក្នុង​តំបន់​សក្តានុពល​លើ​ផ្ទៃដី​ទំហំ​សរុប ១០,៨០០​ម៉ែត្រការ៉េ មាន​ចំនួន ១០៣​ល្វែង​ស្ថិតក្នុង​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។ ​អតិថិជន​ទាំងថ្មី​ទាំង​ចាស់​នឹង​ទទួលបាន​លក្ខខណ្ឌ​ពិសេស​ពី​ក្រុមហ៊ុន​គឺ​តម្លៃ​សមរម្យ ព្រមទាំង​មាន​ជម្រើស​ច្រើន​ដូចជា …

ក្រុមហ៊ុន ហ៊ុល សេង​ហាប់ ទិញ​-​លក់​អចលនទ្រព្យ​ចាប់ផ្តើម​បើក​លក់​ដី​ល្វែង​គម្រោង​ទី​៨ របស់​ខ្លួន​ក្នុង​តំបន់​សក្តានុពល​ក្រុង​ប៉ោយ​ប៉ែត​ Read More

អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ៦៥​ម៉ឺន​ដុល្លារ​ត្រូវបាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​ ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ការបើក​ការដ្ឋាន​សាងសង់​អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​នេះ​មាន​ទំហំ​បណ្ដោយ​ប្រវែង ៥៦ …

អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ៦៥​ម៉ឺន​ដុល្លារ​ត្រូវបាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​ Read More

​ឯកឧត្តម ជាវ តា​យ និង​លោកជំទាវ រួម​ជាមួយ​មន្ត្រី​រាជកា​រ និង​ប្រជា​ពុទ្ធបរិស័ទ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៦៧៨​អង្គ​ក្នុង​ពិធី​បុណ្យ​មាឃបូជា​

​ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​ ​នា​ថ្ងៃ​ពុធ ១​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោកជំទាវ រួម​ជាមួយ​មន្ត្រី​រាជកា​រ និង​ប្រជា​ពុទ្ធបរិស័ទ រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៦៧៨​អង្គ​ក្នុង​ពិធី​បុណ្យ​មាឃបូជា នៅ​ប្រសាទ​ដើម​ពោធិ៍ ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោកជំទាវ …

​ឯកឧត្តម ជាវ តា​យ និង​លោកជំទាវ រួម​ជាមួយ​មន្ត្រី​រាជកា​រ និង​ប្រជា​ពុទ្ធបរិស័ទ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៦៧៨​អង្គ​ក្នុង​ពិធី​បុណ្យ​មាឃបូជា​ Read More

ដីចម្ការ​ស្រល់​ខេត្តមណ្ឌលគិរី​ទំហំ ២២៥​ហិកតា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្ម​សិទ្ធ​ឯកជន ខណ​:​តម្លៃ​ដី​នៅ​តំបន់​នោះ​ហក់​ឡើង​ខ្ពស់​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​សេចក្ដីរាយការណ៍​ពី​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ដីចម្ការ​ស្រល់​របស់​រដ្ឋ​ទំហំ​ជាង ២២៥​ហិកតា ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន ខណ​:​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ហក់​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។​ ​សេចក្តីរាយការណ៍​ដដែល​បាន​បន្តថា សព្វថ្ងៃ​នេះ​ដីចម្ការ​ស្រល់​ក្នុង​ភូមិសាស្ត្រ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ត្រូវបាន​មន្ត្រី និង​អាជ្ញាធរ​ខេត្ត​/​ក្រុង និង​ស្រុក​អូររាំង​មួយចំនួន​ឃុបឃិត​លក់​ទៅ​ឱ្យ​ឈ្មួញ មានអំណាច និង​ឧកញ៉ា​។ ហើយ​ព័ត៌មាន​នេះ​ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា អាជ្ញាធរ​ត្រៀម​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ (​ប្លង់រឹង​) ឱ្យ​អ្នក​ដែល​ទិញ​ដី​រដ្ឋ​ទាំងនោះ​ទៀតផង​។​ ​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា “​ដីចម្ការ​ស្រល់​នេះ​ត្រូវបាន​ដាំ​ដោយ​អតីត​ ​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ …

ដីចម្ការ​ស្រល់​ខេត្តមណ្ឌលគិរី​ទំហំ ២២៥​ហិកតា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្លាយ​ជា​កម្ម​សិទ្ធ​ឯកជន ខណ​:​តម្លៃ​ដី​នៅ​តំបន់​នោះ​ហក់​ឡើង​ខ្ពស់​ Read More

ឯកឧត្តម ជាវ តា​យ និង​លោកជំទាវ ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជា​ពុទ្ធបរិស័ទ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​

​ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​ ​នា​ថ្ងៃ​អង្គារ ១៥​កើត (​ថ្ងៃ​ពេញបូណ៌មី​) ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជា​ពុទ្ធបរិស័ទ ក្រុង​កំពត និង​ស្រុក​ទឹកឈូ ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ប្រាសាទ​ដើម​ពោធិ៍ ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន …

ឯកឧត្តម ជាវ តា​យ និង​លោកជំទាវ ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជា​ពុទ្ធបរិស័ទ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​ Read More

​ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លងកុដិ បន្ទប់ទឹក និង​អាងទឹក​នៅ​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​)

​ខេត្ត​ព្រះវិហារ​-​ដោយ​: សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ឯកឧត្តម ហ៊ុន សុខា នាយករង​មជ្ឃមណ្ឌល​ស្រាវជ្រាវ និង​បណ្ណាល័យ និង​ជា​ជំនួយការ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​កុដិ បន្ទប់ទឹក និង​អាងទឹក​នៅក្នុង​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) ស្ថិតក្នុង​ភូមិ​អង្គការ​អេដស៍ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​ ​ពិធីបុណ្យ​ឆ្លង​នេះ​បាន​ផ្តួចផ្តើម​ធ្វើ​ឡើង​ដោយ​លោកគ្រូ រស់ សុខ​រាជ ព្រះចៅអធិការ​វត្ត​ព្រហ្មវិហារ​ធម៌​តេជោ​ជប់​រង្សីស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) …

​ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លងកុដិ បន្ទប់ទឹក និង​អាងទឹក​នៅ​វត្ត​ព្រហ្ម​វិហារ​ធម៌​តេជោ​ជប់​រង្សី​ស​រ៉ា​រាម (​ហៅ​វត្ត​អង្គការ​អេដស៍​) Read More

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការការពារ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេញ ២៤​ម៉ោង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នេះ

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​ការអំពាវនាវ និង​ជូនដំណឹង​របស់​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ដែលមាន​ខ្លឹមសារ​ដើម​ដូច​ខាងក្រោម​÷ ​ក្នុង​នាម​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខ្ញុំបាទ ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប៉ោយប៉ែត​ឱ្យបាន​ជ្រាបថា រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​បាន​ត្រៀម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​ការពា​រសុខ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ គ្រប់ ២៤​ម៉ោង​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នេះ ដោយ​បំណងល្អ​ក្នុង​ការព្រួយបារម្ភ​អំពី​សុខទុក្ខ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។​ ​ខ្ញុំបាទ​សូម​ចូលរួម​យោបល់ ក្រើនរម្លឹក​ដល់​បងប្អូន​ពាក់ព័ន្ធ​នឹង​ការ​សែនព្រេន ពេល​អុជ​ធូប​ទៀន និង​ដុត​ក្រដាស​សែន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​មុននឹង​ចេញ​ទៅ​ណា​មក​ណា ត្រូវ​ពិនិត្យមើល​ភ្លើង​ធូប​ទៀន​ឱ្យអស់ ឬ​ពន្លត់​ទៀនធូប ហើយ​កុំ​ភ្លេច​បិទ​កុងតាក់​ភ្លើងអគ្គិសនី​ឱ្យ​រួចរាល់​សិន ដើម្បី​ការពារ​ខ្លាចក្រែង​មាន​បង្ក​ទៅ​ជា​អគ្គិភ័យ​បណ្ដាលឱ្យ​ឆាបឆេះ​ផ្ទះសម្បែង​ខ្លួនឯង និង​ផ្ទះ​អ្នកដទៃ​ជិតខាង​នាំឱ្យ​កើត​សោកនាដកម្ម​ដោយ​នឹកស្មាន​ដល់​។​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​នេះ ផងដែរ …

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការការពារ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេញ ២៤​ម៉ោង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នេះ Read More

ប្រធាន​មន្ទីរ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​អញ្ជើញ​ចូល​ចួប​សម្តែង​ការគួរសម​និង​ជូនពរ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​

ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​ ​នា​រសៀល ថ្ងៃ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក​ប្រធាន​មន្ទីរ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត អញ្ជើញ​ចូល​ចួប​សម្តែង​ការគួរសម និង​គោរព​ជូនពរ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ដើម្បី​បង្ហាញ​ពី​កាយវិការ​គោរព​ដឹងគុណ​ចំពោះ ឯកឧត្តម អភិបាលខេត្ត ដែល​បាន​ចំណាយ​ពេលវេលា​កម្លាំងកាយ​ចិត្ត ព្រមទាំង​ប្រាជ្ញា​ស្មារតី​ក្នុង​កិច្ច​អភិវឌ្ឍន៍​ខេត្ត​កំពត​ដោយ​មិន​ខ្លាច​នឿយហត់ រហូត​ខេត្ត​កំពត​ប្រែ​មុខមាត់​ថ្មី ព្រមទាំង​ជា​ទិសដៅ​ដែល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជ្រើសរើស​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​សម្រាក​លម្ហែ​ក្នុង​ថ្ងៃ​ឈប់សម្រាក …

ប្រធាន​មន្ទីរ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​អញ្ជើញ​ចូល​ចួប​សម្តែង​ការគួរសម​និង​ជូនពរ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ Read More

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ប្រចាំឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​

ខេត្ត​កំពត​-​ដោយ​: អ៊ឹម មុន្នី​ចិន្តា​ ​ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។​ ​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១៣​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច …

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​ប្រចាំឆ្នាំ​២០១៨ និង​សម្ពោធ​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ Read More

​រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំ​ចូល​របស់​កាំកុងត្រូល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​ ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួង​ពាណិជ្ជកម្ម​ពី​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ច្រកទ្វារ​តំបន់​ព្រំដែន ច្រកទ្វារ​កំពង់ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​ពិសេស ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ២៧ អនក្រ​.​បក ស្តីពី “​ការកែសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំ​ចូល​ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង ពង្រឹង​ភាព​ប្រកួតប្រជែង​កម្ពុជា​” ចុះ​ថ្ងៃ​ចន្ទ ៨​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ …

​រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំ​ចូល​របស់​កាំកុងត្រូល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ Read More