សេចក្តីជូនដំណឹងស្តីពីការអនុគ្រោះបន្តការស្នាក់នៅបណ្ដោះអាសន្នដោយស្វ័យប្រវត្តិនៅប្រទេសថៃក្នុងស្ថានភាពគ្រាអាសន្ន
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ មានកិត្តិយសសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងប្រទេសថៃមេត្តាជ្រាបថា ដើម្បីសម្រួលដល់បងប្អូនដែលជាប់នៅក្នុងប្រទេសថៃដោយសារការរឹតត្បិតការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) រាជរដ្ឋាភិបាលថៃបានផ្ដល់ការអនុគ្រោះដល់បងប្អូនពលរដ្ឋខ្មែរបន្តស្នាក់នៅបណ្ដោះអាសន្នដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ថៃទេ។ ១-សម្រាប់បងប្អូនដែលប្រើប្រាស់ទិដ្ឋាការប្រភេទទេសចរ ១៤ថ្ងៃ និងទិដ្ឋការផ្សេងៗ ហើយបានផុតសុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនមានការផាកពិន័យ។ ២-សម្រាប់បងប្អូនដែលប្រើប្រាស់ប័ណ្ណព្រំដែនចូលក្នុងប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅរហូតដល់ពេលព្រំដែនបើកឡើងវិញ។ បន្ទាប់មកភាគីថៃតម្រូវឱ្យបងប្អូនចាកចេញពីប្រទេសថៃ យ៉ាងយូរបំផុត ៧ថ្ងៃ។ ៣-សម្រាប់បងប្អូនដែលត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ …
សេចក្តីជូនដំណឹងស្តីពីការអនុគ្រោះបន្តការស្នាក់នៅបណ្ដោះអាសន្នដោយស្វ័យប្រវត្តិនៅប្រទេសថៃក្នុងស្ថានភាពគ្រាអាសន្ន Read More