រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី បាក់ខែង ជំហានទី២ បង្ហាញសមិទ្ធផលសំខាន់មួយទៀតក្នុងវិស័យទឹកស្អាតនៅកម្ពុជា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ បានបង្កើនសមត្ថភាពផលិតដែលមានស្រាប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ៩៨២.០០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់កម្ពុជា ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។ ការកើនឡើងខ្ពស់នៃតម្រូវការទឹកស្អាត …
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី បាក់ខែង ជំហានទី២ បង្ហាញសមិទ្ធផលសំខាន់មួយទៀតក្នុងវិស័យទឹកស្អាតនៅកម្ពុជា Read More