ព័ត៌មានជាតិ

View All

រាយការណ៍ពិសេស

View All

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី មាន​ពេល​អង្គុយ​មើល​ជ្រូកព្រៃ​ផឹកទឹក តែ​ពុំ​មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ​

ខេត្ត​មណ្ឌលគិរី​-​ដោយ​: ក​.​ស្រី​ម៉ៅ​ ​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​របស់​ក្រុម​ឈ្មួញ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ទាំង​ប្រាំ រួមមានៈ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​, ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​, ដែនជម្រកសត្វព្រៃ​កែវ​សីមា​, ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​សង្ស័យ​ថា​អាច​ជាប់​ពាក់ព័ន្ធ អំពើពុករលួយ​ដោយ​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​សំណាក់​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ទើប​បណ្តាលឱ្យ​សកម្មភាព​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ពី​ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​ប្រាំ​បាន​យ៉ាង​រលូន​ដូច្នេះ​។ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ការដែល​លោក …